Facebook

Posted by Second Hand Siem Reap in | 7:14:00 AM
គ្រោះថ្នាក់ចរាចរណ៍ កើតហេតុនៅថ្ងៃទី១០.១២.២០១៥ម៉ោង០៨:២០នាទី
មានរថយន្ដ០១គ្រឿងចំណុះ ១តោនកន្លះពាក់ផ្លាកភ្នំពេញ2B-4629 បើកបរដោយឈ្មោះ គឹម សំអុន ប្រុស អាយុ៦៧ឆ្នាំមានទីលំនៅភូមិដីដុះឃុំសំរោងធំ ស្រុកៀនស្វាយ(រងរបួសស្រាល)រថយន្ដនេះដឹកដែកឧបករណ៍ស្ទូចផ្ទះដោយនៅលើរថយន្ដនេះមានកម្មករចំនួន០៣នាក់ជិះនៅលើរថយន្ដនេះ។
ក្រោយពេលរថយន្ដនេះក្រឡាប់បណ្ដាលឲ្យកម្មកររងរបួស០៣នាក់៖
១.ឈ្មោះណយ ឆេងលី ភេទ ប្រុសអាយុ៤៥ឆ្នាំរបួសស្រាល ។
២.ឈ្មោះឡាច ឆន ភេទប្រុសអាយុ៣៥ឆ្នាំរបួសធ្ងន់។
៣.ឈ្មោះឌៀន ប្រុសភេទប្រុសអាយុ២៧ឆ្នាំ របួសធ្ងន់។នអ្នកទាំង០៣ មានទីលំនៅភូមិដីដុះឃុំសំរោងធំ ស្រុកកៀនស្វាយ។ មូលហេតុបណ្ដាលឲ្យរថយន្ដក្រឡាប់
តាមការឆ្លើយប្រាប់របស់អ្នកបើកបរគឺ គាត់ងងឹតមុខ ពេលដែលគាត់ធ្វើដំណើរ ពីអ្នកលឿងឆ្ពោះទៅផ្ទះ លុះដល់ចំណុច
ខាងលើស្រាប់តែងងឹតមុខបណ្ដាលឲ្យគាត់រេចង្កូត ហើយរថយន្ដបានក្រឡាប់ខាងស្ដាំដៃតែម្ដង។
ក្រោយទទូលបានព័ត៌មានមានកម្លាំងបុ៉ស្តិ៍បានចុះដល់ចំាណុចកើតហេតុបញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យភ្នំពេញ។





Search

Bookmark Us

Delicious Digg Facebook Favorites More Stumbleupon Twitter