Facebook

Posted by Second Hand Siem Reap in , | 8:47:00 PM
រោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យនិងបង្កប់អត្ថន័យរើងអើងសាសនាបន្តបន្ទាប់គ្នា ទាំងសាធារណមតិអាមេរិក និងស្ថាប័នអន្តរជាតិចាប់ផ្តើមទិតៀនបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ (Donald Trump) ។ មានការទាមទារឲ្យបេក្ខជនដែលនាំមុខគេនេះឈប់ឈរឈ្មោះជាប្រធានាធិបតីថែមទៀត។

បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋនាំមុខគេលោក ដូណាល់ ត្រាំ កំពុងប្រឈមមុខការថ្កោលទោសនិងរិះគន់ពីសំណាក់ប្រជាជនអាមេរិកផង អ្នកនយោបាយបក្សខ្លួនផង និងសហគមន៍អន្តរជាតិផង ក្រោយលោកបន្តប្រើប្រាស់ពាក្យសម្តីដែលប៉ះពាល់ដល់សេរីភាពសាសនានៅសហរដ្ឋអាមេរិកដែលជាសង្គមពោរពេញដោយសេរីភាព។ 
ការទិតៀនបេក្ខជនប្រធានាធិបតី និងជាអ្នកជំនួញដ៏ល្បី ដូណាល់ ត្រាំ នេះកើតឡើង ក្រោយលោកចេញមុខស្នើឲ្យមានការហាមឃាត់ជនអន្តោប្រវេសន៍ដែលកាន់សាសនាឥស្លាមចូលមករស់នៅទឹកដីអាមេរិកកាលពីថ្ងៃចន្ទ។ លោក ដូណាល់ ត្រាំ អះអាងថា វាជាវិធានការដែលអាមេរិកត្រូវធ្វើដើម្បីដោះស្រាយបញ្ហាសន្តិសុខបច្ចុប្បន្ន ក្រោយមានការវាយប្រហារនៅកាលីហ្វរនីញ៉ា។
ក្រោយពេលរងការរិះគន់ខ្លាំង លោក ដូណាល់ ត្រាំ បានលើកយកគោលនយោបាយប្រធានាធិបតី Franklin D. Roosevelt ដែលប្រើប្រាស់កាលពីអំឡុងសង្គ្រាមលោកលើកទី២ ដោយចាប់ឃុំឃាំងប្រជាជនអ៊ីតាលី ជប៉ុន និងអាល្លឺម៉ង់ផងនោះ។ តែយ៉ាងណាក៏ដោយ ជានិច្ចជាកាល សមាជិកបក្សសាធារណរដ្ឋរូបនេះតែងចាត់ទុកគំនិតខ្លួនឯងត្រឹមត្រូវ តែលោកនិយាយឲ្យតែរួចពីមាត់ និងគ្មានគិតគូរវែងឆ្ងាយមុននិយាយស្តីឡើយ។ 
អ្នកនយោបាយ និងប្រជាជនអាមេរិកក៏បង្ហាញការយល់ឃើញថា ការលើកឡើងរបស់បេក្ខជនប្រធានាធិបតីរូបនេះជាទង្វើមួយផ្ទុយពីរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់អាមេរិក ហើយវាបង្កផលប៉ះពាល់ដល់តម្លៃសហរដ្ឋអាមេរិកដែលជារដ្ឋគោរពសិទ្ធិសេរីភាពសាសនាយ៉ាងទូលំទូលាយនោះ។ 
ឆ្លើយតបការលើកឡើងនេះដែរ សមាជិកសភាគណបក្សសាធារណរដ្ឋលោក David Jolly បានចេញមុខស្នើឲ្យលោក ដូណាល់ ត្រាំ ឈប់បន្តឈរឈ្មោះជាប្រធានាធិបតីទៀត ដើម្បីកុំឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពគណបក្ស។ ហើយតំណាងរាស្ត្ររូបនេះបានព្រមានថា បើសិនលោក ដូណាល់ត្រាំ ក្លាយជាប្រធានាធិបតី វាច្បាស់ថា សេរីភាពសាសនាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញត្រូវបំផ្លាញមិនខាន។
ចំណែកប្រធានស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Zeid Ra'ad Al Hussein ក៏បានរិះគន់លោក ដូណាល់ត្រាំ ផងដែរដោយលោកហៅសម្តីនេះជាសម្តីគ្មានការទទួលខុសត្រូវ ហើយលោកជឿជាក់ថា អ្វីដែលលោក ដូណាល់ត្រាំ ចង់ធ្វើគ្មានអ្វីក្រៅពីធ្វើឲ្យប្រជាជនម៉ូស្លីមស្លូតត្រង់មិនដឹងអ្វីសោះរងគ្រោះឡើយ។ 
វាអាចថា ជារៀងសមរម្យដែល លោក ដូណាល់ត្រាំ ចាកចេញពីការប្រជែងដណ្តើមយកតំណែងប្រធានាធិបតី។ តាំងពីចាប់ផ្តើមជជែកដេញដោលគ្នាក្នុងបក្ស លោក ដូណាល់ត្រាំ នៅតែលើកគោលនយោបាយទាំងក្នុងនិងការបរទេសដែលបញ្ឆេះការស្អប់ខ្ពើមរើស អើងសាសនា និងពូជសាសន៍ផង។ 
កន្លងមកស្នើឲ្យមានការសង់ជញ្ជាំងហាមជនចំណាកស្រុកមកពីម៉ិចស៊ីកូដែលជាប្រទេសជិតខាង ហើយទិតៀនរដ្ឋាភិបាលម៉ិចស៊ីកូយ៉ាងចាស់ដៃ រហូតដល់ម៉ិចស៊ីកូ ខឹងសម្បារខ្លាំងថែមទៀត។ ក្រៅពីនេះលោកបានស្នើឲ្យរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ឈប់ទទួលជនភៀសខ្លួនពីស៊ីរី ដោយលើកហេតុផលសន្តិសុខ និងស្នើឲ្យមានការបិទវិហារឥស្លាមដើម្បីទប់ស្កាត់បញ្ហាភេរវកម្មថែមទៀត ៕

Search

Bookmark Us

Delicious Digg Facebook Favorites More Stumbleupon Twitter